1. ការកែទម្រងការងារ គឺជាភារកិច្ចរបស់អ្នកគ្រប់ៗគ្នានៅក្នុងក្រុមហ៊ុន។ (Masaki Imai)

 2. តួនាទីជាបឋមរបស់គ្រូបង្រៀន គឺបង្កើតអ្នកដឹកនាំ។(Operacy)

 3. គ្រប់គ្រងអន់ គឺជាមូលហេតុសំខាន់នៃការបរាជ័យក្នុងការងារអាជីវកម្ម។ (stephen C.Harper)

 4. គ្មានការរីកចម្រើនដ៏អស្ចារ្យណាមួយរបស់មនុស្សអាចកើតមានឡើងបានទេ លុះត្រាតែមានការផ្លាស់ប្តូរ ដ៏ធំធេងមួយកើតមាននៅក្នុងចិត្តគំនិតរបស់ពួកគេសិន"។ (John Stuart Mill)

 5. ចិត្តមនុស្សប្រៀបបានដូចទៅនឹងឆ័ត្រយោង។ វាធ្វើការនៅពេលដែលវាបើកចំហរ។ (Operacy)

 6. បើមិនមានព្រះនរបតីជាអ្នកគ្រប់គ្រងដឹកនាំដោយប្រពៃទេ ប្រជាជនទុកដូចជានាវាមិនមានអ្នកកាន់ ចង្កូត នឹងវង្វេងលិចលង់ក្នុងជលធី។ (ស្រីហិតោបទេស)

 7. បើអ្នកស្គាល់គូសត្រូវរបស់អ្នក នោះអ្នកក៏ត្រូវស្គាល់ខ្លួនអ្នកផងដែរ ដូច្នោះជ័យជំនះរបស់អ្នកមិនមានមន្ទិល សង្ស័យឡើយ។ (Robert C.Camp)

 8. ព្រះរបតីគ្រប់គ្រងរក្សានូវប្រជាជន ប្រជាជនធ្វើឲ្យចម្រើនព្រះនរបតី ការគ្រប់គ្រងរក្សាប្រសើរជាងសេចក្តីចម្រើន បើមិនមានការគ្រប់គ្រងរក្សាចម្រើននោះទេ សេចក្តីចម្រើននឹងត្រឡប់វិនាសអន្តរាយបាត់បង់ទៅវិញ។ (ស្រីហិតោបរ ទេស)

 9. ពេលវេលា គឺជាប្រភេទទ្រព្យសម្បត្តិដែលកម្របំផុត ហើយបើគេមិនត្រួតពិនិត្យវាបានទេ នោះយើងមិនអាចត្រួត ពិនិត្យបានអ្វីទាំងអស់។ (Petter Ducker)

 10. ពេលវេលា គឺជាដើមទុនដ៏ល្អបំផុតសម្រាប់អ្នកណាដែលមានគំនិតឆ្លាតវៃ ធ្វើចេញជាទ្រព្យសម្បត្តិ។ (Balzac)

 11. ភាគច្រើនយើងទាំងអស់គ្នាភ័យខ្លាចនឹងការផ្លាស់ប្តូរ ទោះបីក្នុងចិត្តនិយាយថា ការផ្លាស់ប្តូរជារឿងធម្មតាដ៏ ដោយ ក៏យើងនៅតែបុកពោះ ព្រោះភាពរុងរឿងទាំងនោះ។ (Robert Waterman. JR)

 12. ទ្រព្យសម្បត្តិពិតប្រាកដរបស់ប្រទេសជាតិមួយ មិនមែនមកពីមាសប្រាក់នោះទេ គឺមកពីការសិក្សា គតិបណ្ឌិត និងភាពរឹងមាំត្រឹមត្រូវរបស់យុវវ័យ។ (Kahlil Gibran)

 13. អនាគតរបស់ប្រទេសមួយអាស្រ័យលើគុណភាពរបស់យុវវ័យ។ (Operacy)

 14. អនាគតរបស់ប្រទេសកម្ពុជាគឺអាស្រ័យលើគុណភាពនៃគ្រូបង្រៀន។ (Operacy)

 15. បណ្តាគំនិតល្អនៅក្នុងសៀវភៅ គឺជាដើមទុនបណ្តាគំនិតល្អនៅក្នុងខួរក្បាល គឺជាប្រាក់ចំណេញ ដែលកើត ចេញពីដើមទុនមុននោះ។ (បណ្ឌិត គុណ ធីតា)

 16. បុរសសេដ្ឋោ ស្រ្តីសេដ្ឋា នៅក្នុងរដ្ឋណា​ រដ្ឋនោះសេដ្ឋំ អាចជួយសព្វគ្រប់ទប់រដ្ឋឲ្យខ្លាំង ពុំសូវមានខ្មាំង ហ៊ានមើលងាយឡើយ។ (សម្តេច សង្ឃជួនណាត)

............................................................................................................................................................................................................................

 • ការប្រតិបត្តិ ជាផ្លែផ្កាដ៏សមរម្យនៃចំណេះដឹង។
 • កាលណាពន្លត់ភ្លើងទៅ ផ្ទះថ្មក៏ដូចជាផ្ទះស្លឹកដែរ។
 • ឆ្កែកាលណាវាបក់កន្ទុយមិនមែនមានន័យថា វាស្រឡាញ់អ្នកជាងអាហារ របស់អ្នកឡើយ។
 • បទពិសោធន៍អាក្រក់ធ្វើឲ្យមនុស្សយើងឆ្លាត តែពុំធ្វើឲ្យមានទ្រព្យធនទេ។
 • វត្ថុក្នុងលោកនេះ ទោះល្អឬអាក្រក់ក្តី សុទ្ធតែមានទីបញ្ចប់របស់វា។
 • សាច់ស្អុយទាំងអស់មានក្លិនដូចៗគ្នា។
 • អ្នកដែលនិយាយថា យើងត្រឹមត្រូវ ពុំមែនជាមិត្តរបស់យើងឡើង។


Books
Audio
1A, 1B
09, 10, 11, 13,
Preah Aseyti
Separate-page files for reading on iPad: 01 02 03 04 05 06 07 08 09 10 11 12 13 14
1 2 3

Page 1 2
ព្រះត្រៃបិតក ជាភាសាបាលី និង ភាសាសំរាយ
អភិធម្មបិដក

 

 
 
 
Make a Free Website with Yola.