និស្សិត ជំនាន់៨ វគ្គ១ ក្រុមD3 ឆ្នាំទី១ ឆមាស២ បន្ទប់C-302 សៀមរាប (២០០៩-២០១២)


  1.  ឃីម ឆេងគាវ (ស្រី) នៅខែវិច្ឆិកាឆ្នាំ២០១៧ នាងខ្ញុំមានគោលបំណងបើកផ្សារទំនើបមួយកន្លែងនៅកំពង់ចាម និងបន្ទាប់មកទៀតគឺគ្រប់ខេត្តក្នុងប្រទេស កម្ពុជា។ ទស្សនៈខ្ញុំ "បណ្តាអ្នកទទួលបានជោគជ័យក្នុងការធ្វើជំនួញទាំងអស់ សុទ្ធតែយកចិត្តទុកដាក់ទៅលើសមត្ថភាព របស់ខ្លួន ទើបអាចឆ្លងផុតពីគ្រោះថ្នាក់ ដែលអាចប្រមើលមើលឃើញការលំបាកនៅចំពោះមុខបាន។ គ្មានអ្នកប្រកបអាជីវកម្មណាទទួលបានជោគជ័យដោយមិន ប្រើប្រាស់សមត្ថភាពរបស់ខ្លួនទេ"។

  2. ញ៉ុក សារ៉ូន (ស្រី) នៅថ្ងៃទី០១ខែ០១ឆ្នាំ២០១៦ នាងខ្ញុំមានគោលបំណងបើកហាងកែសម្ផស្ស។ ទស្សនៈខ្ញុំ "មនុស្សគ្មានគោលដៅ ត្រូវគេបង្ខំឲ្យធ្វើការងារ សម្រាប់អ្នក ដែលមានគោលដៅ"
  3. ដួង វិចិត្រ (ប្រុស)  នៅថ្ងៃទី០១ខែមករាឆ្នាំ២០១៦ ខ្ញុំបាទមានគោលបំណងបើកហាងលក់រថយន្តដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ទស្សនៈខ្ញុំ "យើងរកឃើញ កន្លែងណាដែលអ្នកឯទៀតមិនទាន់ទៅដល់ ហើយធ្វើកិច្ចការណាដែលអ្នកឯទៀតមិនទាន់ធ្វើ"
  4. ថង រ៉ន (ប្រុស) ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខ្ញុំបាទមានគោលបំណងធ្វើជាសវនករមួយរូប និង បើកផ្ទះសំណាក់ខ្នាតមធ្យម មួយកន្លែង។ ទស្សនៈខ្ញុំ "ត្រូវតែដកពាក្យថា មិនអាចចេញ ពីផ្នត់គំនិតរបស់យើងទាំងអស់គ្នា"

  5. ទងវិបុល (ប្រុស) ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ខ្ញុំបាទមានគោលបំណងចង់ក្លាយជាអ្នកគ្រប់គ្រង និងជាម្ចាស់សណ្ឋាគារ ផ្កាយប្រាំ, ចង់បង្កើតរោងចក្រឧស្សាហកម្ម ផលិតរថយន្ត, និងរោងចក្រផលិតឧបករណ៍ សម្អាតផ្សែងពុល។ ទស្សនៈខ្ញុំ "អ្នកទាំងអស់គ្នាមានជំនឿ និងមានទំនុកចិត្តលើកិច្ចការដែល អ្នកចាប់ផ្តើម នោះនឹងគ្មានអ្វី ដែលធ្វើមិនកើតនោះទេ"

  6. នី សុចិត្រភក្តី (ស្រី) នៅថ្ងៃទី០១ខែមេសាឆ្នាំ២០១៤ នាងខ្ញុំមានគោលបំណងបើកភោជនីយដ្ឋានសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងខេត្តសៀម​រាប។ ទស្សនៈខ្ញុំ "ខ្ញុំ គិត ថា យើងកើតមកក្នុង​ត្រកូលអ្នកមានក្តី យើងចាំបាច់ត្រូវតែខំប្រឹងប្រែងរៀនសូត្រ និងធ្វើការងារ ព្រោះសង្គមគេមិនឲ្យតម្លៃមនុស្សខ្ជិលច្រអូស និងគ្មាន​សមត្ថភាពទេ។"

  7. សូរ សម្បត្តិ (ស្រី) នៅថ្ងៃទី២៨ខែ១០ឆ្នាំ២០២៥ នាងខ្ញុំមានគោលបំណងបើកផ្ទះសំណាក់ដែលមានស្តង់ដារត្រឹមត្រូវ។  ទស្សនៈខ្ញុំ "មុននឹងធ្វើអ្វីមួយ គួរយើងត្រូវពិនិត្យ ឲ្យបានគ្រប់ ជ្រុងជ្រោយជៀសវាងបញ្ហាផ្េសងៗ​ ទៅថ្ងៃ ក្រោយ បើមិនដូចច្នោះទេយើងពិតជាមិនសម្រេចគោលដៅជីវិតបានឡើយ""ការខិតខំប្រឹង ប្រែងតែងទទួល​បាន នូវលទ្ធផលជានិច្ច"

  8. ហាន គឹមហួន (ស្រី) នៅថ្ងៃទី១៣ខែ១០ឆ្នាំ២០១៨ នាងខ្ញុំមានគោលបំណងបើកហាងលក់ស្បែកជើងទាំងបោះដុំ និងរាយ។  ទស្សនៈខ្ញុំ"អ្វីដែលជាជម្រើសឲ្យខ្ញុំរៀន បន្ត និងការប៉ុនប៉ងប្រាថ្នា វាជាការរីកចម្រើនមួយរបស់ខ្ញុំ និងជាបំណងរបស់អ្នកម៉ាក់ខ្ញុំផងដែរ ដែលផ្តល់ឲ្យកូនរៀនមកដល់សព្វថ្ងៃនេះ "។

 
Make a Free Website with Yola.